ក្រុមតោបីអង់គ្លេសនឹងត្រូវអវត្តមានកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Marcus Rashford ហើយក្នងការប្រកួត
ពានរង្វាន់ Nation League ប៉ះនឹងក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនិងក្រុមអៀរឡង់ផងដែរ។
ការប្រកាសដែលត្រូវបានធ្វើឡើងដោយសហព័ន្ធបាល់ទាត់អង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបានបញ្ជាក់ដែរថា Rashford មិនអាចធ្វើដំណើរមកចូលរួមជាមួយនឹងក្រុមបានឡើយ ដោយសារតែរបួសដែលគាត់ទើបបានទទួល ក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៍ឲ្យ Man UTD យកឈ្នះ Everton ក្នងលទ្ធផល ៣ទល់នឹង១។
កីឡាករវ័យ២៣ឆ្នាំរូបនេះបានលេងពេញប្រកួតនៅទឹកដី Goodison Park ប៉ុន្តែបានដួលទៅប៉ះនឹងស្មា នៅនាទីចុងក្រោយ និងកំពុងទទួលការពិនិត្យបន្ថែមពីសំណាក់ក្រុមគ្រួពេទ្យរបស់ក្លឹប៕
ប្រែសម្រួល៖ Lee