ភ្នំពេញ៖ អ្នកសារព័ត៌មាន “យុវជនតេជោ” ឈ្មោះ ភាន សុភ័ក្រ្ត ត្រូវបានកំលាំងកងរាជអាវុធហត្ត ខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទដឹកឈើប្រណិតខុសច្បាប់ មានឈើក្រញ៉ូង ឈើនាងនួន ចេញពីស្រុកសៀមប៉ាង តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តក្រចេះ ។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថ បានកសាងសំណុំរឿង និងវត្ថុតាង បញ្ជូនទៅតុលាការខេត្ត ដើម្បីការតាមនិតិវិធី ។





