កីឡាករខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំ James Maddison ទើបតែអាចស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនគ្រាប់បាល់ ឲ្យមិត្តរួមក្លឹបរកបាន ១គ្រាប់ផងដែរក្នុងពានរង្វាន់ Europa League កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនអាចបង្ហាញខ្លួនឲ្យជម្រើសជាតិឡើយ នាពេលប្រកួតខាងមុខ។
Maddison បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ដែលមិនអាចត្រូវបានជម្រើសជាតិធ្វើការកោះហៅខ្លួន ដោយនិយាយថាការបង្ហាញខ្លួនលេងឲ្យជម្រើសជាតិ គឺជាក្តីសុបិន្តតាំងតែពីនៅវ័យកុមារម្ល៉េះ ហើយតែងតែចង់ស្គាល់រសជាតិនេះជានិច្ចរហូតមក។
លោក Maddison បាននិយាយថា៖ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ដែលមិនមានឈ្មោះជាមួយអង់គ្លេស។វាគឺជាអ្វីដែលខ្ញុំតែងតែសុបិន្តចង់បាន ប៉ុន្តែទោះជាយ៉ាងណាក្តី ខ្ញុំនឹងងាកមកផ្តោតសំខាន់ទៅលើការងារជាមួយនឹង Leicester City វិញនៅពេលនេះហើយ ខណៈដែលក្លឹបរបស់យើងកំពុងឈរនៅលេខ ២ក្នុងតារាងផងនោះ៕