នៅថ្ងៃនេះអតីតកីឡាករខ្សែការពារឆ្នើម របស់ប្រទេសប្រេស៊ីលលោក Dani Alves បានធ្វើការរិះគន់ចំៗ ទៅលើអតីតក្រុមគណកម្មការគ្រប់គ្រងក្លឹប Barcelona ថាគឺជាអ្នកដែលបានបដិសេធក្នុងការឲ្យគាត់អាច វិលត្រឡប់មក Camp Nou វិញ។
Alves បានសារភាពថាគាត់បានផ្តល់ជាសំណើរដើម្បីអាច វិលត្រឡប់មកអេស្បាញវិញក្រោយការបង្ហាញខ្លួនឲ្យ Juventus បានទៅដល់២រដូវកាលដ៏អស្ចារ្យលើកទាំងពាន Serie A និង Coppa Italia ព្រមទាំងវគ្គផ្តាច់ព្រ័ត្រ Champion League ផងប៉ុន្តែបានត្រឹមទទួលការបដិសេធ ពីសំណាក់ក្រុមប្រធានគណកម្មការគ្រប់គ្រងក្លឹបទៅវិញ។
Alves វ័យ៣៧ឆ្នាំដែលកំពុងបន្តទំរង់លេងល្អ ជាមួយនឹងក្លឹប Sao Paulo រូបនេះបាននិយាយថា៖ ខ្ញុំបានចំណាយពេលជាមួយនឹង Juventus ដើម្បីបង្ហាញប្រាប់ Barcelona ថាខ្ញុំនៅតែអាចលេងបានខ្លាំង ប៉ុន្តែមិនដូចតាមការចង់បានឡើយដោយ Barca ប្រាប់ខ្ញុំថានៅទីនេះគ្មានចន្លោះសម្រាប់ខ្ញុំឡើយ៕