តារាឆ្នើមរបស់អង់គ្លេស Harry Kane ត្រូវបានគេដឹងថាស៊ុតបាន ១២គ្រាប់មកហើយនៅរដូវកាលថ្មីនេះហើយ
មិនត្រឹមតែប៉ុណ្ណោះក៏កៀកទៅនឹងការបំបែកកំណត់ត្រាថ្មីមួយរបស់ក្លឹបផងដែរ។
ទោះបីជាយ៉ាងណាក្តីចំពោះកីឡាករផ្ទាល់វិញបាននិយាយថាគាត់មិនបានរំពឹងថានឹងអាចបំបែកកំណត់ត្រារបស់អតីតកីឡាករឆ្នើមរបស់ក្លឹប Spurs គឺលោក Jimmy Greaves ឡើយបន្ទាប់ពីរកបានគ្រាប់បាល់ទី ២០០រួចមកហើយនោះ។
កីឡាករវ័យ២៧ឆ្នាំរូបនេះបាននិយាយបែបនេះថា៖ បំបែកកំណត់ត្រាមិនស្ថិតនៅក្នុងការតាំងចិត្តរបស់ខ្ញុំឡើយ ទោះបីជាពេលនេះ គាត់អាចរកគ្រាប់បាល់ទី ២០០ក្នុងការបង្ហាញខ្លួនលើកទី ៣០០ជូនក្លឹបទៅហើយក្តី៕