Maradona នៅតែបន្តការងារជាគ្រូបង្វឹករបស់ក្លឹប Gimnasia ដដែល

0

នៅថ្ងៃនេះមេធាវីរបស់លោក Diego Maradona បាននិយាយបុរសអាហ្សង់ទីនរូបនេះមានស្ថានភាពល្អប្រសើរឡើងវិញ ហើយនឹងនៅតែមានឈ្មោះជាគ្រូបង្វឹករបស់ក្លឹប Gimnasia y Esgrima ដដែលទោះបីជាទទួលការវះកាត់ខួរក្បាល ដោយជោគជ័យហើយក្តី។

លោកMatias Morla បានបញ្ជាក់ប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅគ្លីនិក Olivos ក្នុងទីក្រុង Buenos Aires ថា នីតិវិធីព្យាបាលចុងក្រោយគឺល្អបំផុតជាអ្វីដែលយើងបានដឹងពេលនេះហើយ លោកបានច្រានចោល ការផ្តល់យោបល់ដែលថាបុរសអាយុ ៦០ ឆ្នាំគួរតែធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា ឬគុយបាដើម្បីបន្តការព្យបាល។

មេធាវីរូបនេះបាននិយាយទៀតថា៖ កាលពីម្សិលមិញខ្ញុំបាននិយាយជាមួយកូនប្រុសរបស់លោក Fidel Castro រួចហើយ។ ទាំងវ៉េណេស៊ុយអេឡានិងគុយបា គឺជាប្រទេសដែលមានភាពរួសរាយរាក់ទាក់និងស្វាគមន៍ជានិច្ច
សម្រាប់  Maradona ប៉ុន្តែសម្រាប់សាមីខ្លួនរបស់គាត់គឺនៅតែបន្តមានជាមួយនឹងក្លឹប Gimnasia ដដែល៕