ភ្នំពេញ៖ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចអន្លង់ត្រាំងស្ថិតក្នុងក្រុមទី ១១ ភូមិស្រែស្តៅ ឃុំមានជយ័ ស្រុកសំឡូត ខេត្តបាត់ដំបង មានការ ភ្ញាក់ផ្អើលមួយ ដោយសារបុរសជាឳពុក និងកូនប្រុស ម្នាក់បានលង់ទឹកស្លាប់ ក្នុងពេលដែលអ្នកទាំងពីរចុះ ទៅដោះមួងក្នុងទឹកជម្រៅ ស្ថិតក្នុងទីតំាងខាង លើដែលពួកគាត់ បានដាក់កាលពីយប់ ។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថា ជាទម្លាប់ដូចរាល់ថ្ងៃ បុរសជាឳពុកឈ្មោះ ស៊ី សំអូន អាយុ៥៨ឆ្នាំ រស់ នៅ ក្រុមទី៩ភូមិស្រែជីពៅ ឃុំមានជ័យស្រុកសំឡូត និងកូនប្រុសរបស់គាត់ឈ្មោះ ស៊ី សុភាបុត្រ អាយុ ១៤ឆ្នាំ តែងតែយកមួងទៅដាក់ចាបត្រី នៅ ក្នុងទឹកនោះ នាពេលល្ងាច ហើយពេលព្រឹក ព្រលឹម ទាំងពីរនាក់ឳពុកនិងកូន បានចេញពីផ្ទះទៅ ដោះមួង ដែលដាក់ពីល្ងាច ក៏ប៉ុន្តែនៅព្រឹកថ្ងៃ ទី ៥ ខែ វិច្ឆិកាឆ្នាំ ២០២០ នេះទាំងពីរនាក់ឳពុកនិងកូន ចេញពីផ្ទះទៅដោះមួងជាធម្មតា តែដោយសារ លើកនេះចេញទៅបាត់ យូរមិនឃើញវិលត្រឡប់ មកលំនៅដ្ឋានវិញ ទើបប្រពន្ធរបស់គាត់ឈ្មោះ សេង សុភា អាយុ ៥២ឆ្នាំកើតការសង័្សយក៏តាម ទៅរកនៅចំណុចអន្លង់ត្រាំង នោះតែមិនបានឃើញ មនុស្សនោះទេគឺឃើញតែ ម៉ូតូនិងសម្លៀ ក បំពាក់នៅទីនោះ បន្ទាប់មកគាត់បាន ប្តឹងមកសមត្ថកិច្ចនគរបាល ស្រុកសំឡូត ឱ្យដឹងអំពីរឿង នេះ ហើយលោកអធិការនគរបាលស្រុក បានចាត់ តាំងកម្លាំងទៅដល់ចំណុចនោះ ចុះក្នុងទឹករាវរក ទើបបានប្រទះឃើញ បុរសជាឳពុកនិងកូន បានស្លាប់បាត់បង់ជីវិត នៅក្នុងទឹកនោះបាត់ទៅ ហើយ ។
លោកអធិការបានឱ្យ ដឹងទៀតថា ចំពោះការ ស្លាប់ របស់ឳពុកនិងកូននេះ មិនមានអ្នកណាម្នាក់ បានឃើញនោះទេ ហើយនៅពេលស្រង់សាក សពចេញពីក្នុងទឹកមកលើគោកការ ពិនិត្យលើ រាងកាយសាកសព ហាក់មិនមានស្លាកស្នាមឬ ស្ថានភាពណាផ្សេងគួរឱ្យកត់ សម្គាល់នោះទេ ។
លោកអធិការបានសន្និងដ្ឋានថា ករណីនេះទំនងជាមានម្នាក់ ក្នុងចំណោមពីរនាក់ឳពុក និងកូនដើរសារមួង ហើយធ្លាក់ទៅដល់ទឹកជ្រៅលង់ទើប មានម្នាក់ទៀតចុះទៅជួយ ក៏ លង់ទឹកស្លាប់ទាំងពីរនាក់ទៅ ។ ក្រោយការពិ និត្យ សាកសព រួចសមត្ថកិច្ចនគរបាលស្រុក បានប្រគល់ទៅឱ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណីហើយ ៕