រថយន្តកាមរីឆ្លាម​ព្រលះជាមួយរថយន្ត​តូកាកូម៉ា​ពេញទំហឹង​បណ្តា​លឲ្យខូត​ខាត​ទាំង​សង​ខាង

0

ភ្នំពេញ៖ រថយន្ត២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាល អោយមានការខូចខាតទាំងសងខាង នៅវេលាម៉ោង១១និង៣០នាទី រសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវក្បែរ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកាមរី (ឆ្លាម) ពណ៌ស្ករ  ពាក់ស្លាកលេខ កំពង់ចាម ២A-២៣៤៥ បើកបរដោយឈ្មោះ ភាន់ ដារ៉ាពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង  ធ្វើដំណើរបញ្ជា្រស់ទិសគ្នាក្នុងល្បឿនលឿន មកប៉ះជាមួយរថយន្តតូយូតា តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-៨៣៩៧  ធ្វើដំណើរទិសដៅពីលិចទៅកើត ក៏ជ្រុលទៅបុកស្លាក់សញ្ញាចរាចរណ៍  នៅក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កអោយមានការរងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ ក៏បានវាស់វែង រួចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការខេត្ត រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕