Klopp និង Pep រិះគន់គោលការណ៍ដោះដូរកីឡាករបម្រុងរបស់អង់គ្លេស

0

នៅថ្ងៃនេះមានការលើកឡើងបែបជាការរិះគន់ចំៗ​ ទៅលើសហព័ន្ធបាល់ទាត់អង់គ្លេស ពីសំណាក់គ្រូបង្វឹកឆ្នើមទាំងពីរគឺលោក Klopp ព្រមទាំងលោក Pep អំពីបញ្ហាគោលការណ៍អនុវត្តការដោះដូរកីឡាករបម្រុង។

គ្រូបង្វឹកទាំងពីរបាននិយាយចំៗថា សហព័ន្ធកំពុងបង្កកំហុសមួយដ៏ធ្ងន់ធ្ងរ នៅពេលដែលពួកគេមិនព្រមអនុញ្ញាតិ ឲ្យមានការដោះដូរកីឡាករបម្រុងចំនួន៥នាក់ក្នុងមួយប្រកួត ក្នុងអំឡុងពេលកូវីដ១៩បែបនេះ។

គួរឲ្យដឹងដែរថាចាប់តាំងតែពីបានត្រឡប់ចូលមកធ្វើការប្រកួតវិញ ក្រោយការវាយលុកដោយកូវីដ១៩ មានការផ្លាស់ប្តូរគោលការណ៍ជាច្រើន ដែលក្នុងនោះរួមមានទាំងការអនុញ្ញាតិឲ្យកីឡាករបម្រុង៥នាក់ អាចធ្វើការដោះដូរបានទៀតផងប៉ុន្តែមានតែ Premier League ប៉ុណ្ណោះដែលមិនព្រមអនុវត្តតាមការងារនេះ៕

ប្រែសម្រួល៖ Lee