ប៉េអឹមសក្ដិ២ បបួលស្រីស្អាតឡេីងឋានសួគ៌ ត្រូវនាងយកបង្ហោះផ្អើលហ្វេសប៊ុក

0

ភ្នំពេញ៖ មានការបង្ហោះឃ្លីបវីដេអូមួយ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បង្ហាញពីសកម្មភាពរបស់លោក ស្វាយ វង្ស ដែលជាមន្ត្រីប៉េអឹមពាក់ស័ក្តិ២ និងជាអ្នកទិញលក់ឡានផងនោះ បានបបួលស្រីស្អាតម្នាក់ ឡេីងឋានសួគ៌ថែមទាំងផ្ញើវីដេអូអាសអាភាស ឲ្យគេមើលទៀតផង ។ នេះបើយោងតាមគណនី ហ្វេសប៊ុកមួយឈ្មោះ «Ly Na» ។

អ្នកលេងហ្វេសប៊ុកមួយចំនួន បានរិះគន់មន្ត្រីប៉េអឹម រូបនេះ ថា ឃើញស្រីស្អាតមិនបាន បែរជាមើលងាយគេ ហ៊ានបបួលគេហាត់ប្រាណលើគ្រែ ។

បញ្ហានេះ អ្នកលេងហ្វេសប៊ុកសង្ឃឹមថា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងស្រាវជ្រាវករណីនេះ និងមានវិធានការចំពោះមន្ត្រីប៉េអឹម រូបនេះផង ៕