Man CIty ព្រមព្រៀងកញ្ចប់លុយ៨លានអ៊ឺរ៉ូរួចហើយ នាំយកកីឡាករស៊ែប៊ីវ័យក្មេងម្នាក់

0

យោងតាមកាសែត Fabrizio Romano បានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធវ័យក្មេង Stevanovic នឹងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអាចផ្ទេរមកស្វែងរកអនាគតនៅទឹកដីអង់គ្លេស។

ប្រភពដដែលបានសរសេរទៀតថាក្លឹបយក្សអង់គ្លេស Man City បានយកឈ្នះក្លឹបផ្សេងទៀតដែលមានរួមទាំង Man UTD ផងដើម្បីអាចចុះកុងត្រាទិញយក Filip Stevanovic ក្នុងតម្លៃប្រមាណជា៨លានអ៊ឺរ៉ូពីក្លឹប Partizan។

កីឡាករខ្សែប្រយុទ្ធវ័យទើបតែ១៨ឆ្នាំរូបនេះ បានបង្ហាញខ្លួននិងទំរង់លេងដ៏អស្ចារ្យសម្រាប់ក្លឹប នៅស្រុកកំណើតរបស់ខ្លួនមួយនេះ កាលពីឆ្នាំទៅដែលក្នុងនោះគាត់អាចស៊ុតបាន៧គ្រាប់ផងដែរ៕

ប្រែសម្រួល៖ Lee