អតីតកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid កីឡាករ James Rodriguez នៅរដូវកាលនេះ បានបង្ហាញទំរង់លេងដ៏អស្ចារ្យជូនក្លឹបថ្មី Everton ជាច្រើនប្រកួតមកហើយប៉ុន្តែជឿជាក់ថានឹងត្រូវដាក់ឲ្យសម្រាក ក្នុងពេលប្រកួតប៉ះនឹង Newcastle។
របួសបន្តិចបន្តូចនឹងធ្វើឲ្យគ្រូបង្វឹកក្លឹបលោក Ancelotti សម្រេចចិត្តមិនដាក់បញ្ចូលកីឡាករកូឡំប៊ីរូបនេះ
ចូលទៅក្នុងបញ្ជីកីឡាករដែលនឹងត្រូវធ្វើដំណើរទៅដល់ទឹកដី St James’Park របស់ Newcastle ឡើយ។
លោក Ancelotti វ័យ៦១ឆ្នាំបាននិយាយថាៈ James នឹងមិនមានឈ្មោះលេងឲ្យ Everton ឡើយពេលប្រកួត
ប៉ះនឹង Newcastle ដោយសារបញ្ហារបួសតូចប៉ុន្តែនឹងអាចលេងវិញនៅប្រកួតបន្ទាប់វិញ៕
ប្រែសម្រួល៖ Lee