Solskjaer៖ Cavani ត្រៀមខ្លួនរួចរាល់ សម្រាប់ការបង្ហាញខ្លួនលើកដំបូង ទល់នឹងតោខៀវ

0

គ្រូបង្វឹករបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយថា លោកមានការរីករាយ ចំពោះការចុះហត្ថលេខាថ្មីរបស់ Edinson Cavani ហើយកីឡាករអន្តរជាតិអ៊ុយរូហ្គាយរូបនេះ នឹងបង្ហាញខ្លួនជាលើកដំបូង​សម្រាប់ក្លិប ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ។

Cavani ដែលបានចូលរួមជាមួយបិសាចក្រហម ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅខែនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ PSG បានផុតកំណត់កាលពីរដូវកាលមុន ហើយគាត់ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃពេលមកដល់ចក្រភពអង់គ្លេស។

គួរបញ្ជាក់ផងដែរថាកីឡាករវ័យ ៣៣ឆ្នាំរូបនេះ ត្រូវបានខកខានក្នុងជ័យជម្នះ ៤-១ លើក្រុម Newcastle United និងបានខកខានក្នុងការប្រកួតពានរង្វាន់ Champions League ២-១ ទល់នឹងក្លឹបចាស់របស់គាត់កាលពីថ្ងៃអង្គារ។ ក្រុមរបស់លោក Solskjaer ឈរនៅលេខរៀងទី ១៥ ក្នុងតារាង Premier League ដោយមាន ៦ពិន្ទុក្នុង ៤ប្រកួត ខណៈដែល Chelsea ឈរនៅលេខ ៩ មាន ៨ពិន្ទុ៕