ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់ឈ្មោះ វុធ ចិន្តា មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឈឺពោះសម្រាលកូន នៅលើស្ពានកោះកុង ។
បើតាមមន្ទីរពេទ្យខេត្តកោះកុងបានឱ្យដឹងថា ភ្លាមៗក្រោយទទួលបានដំណឹងនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះទៅជួយសង្គ្រោះ និងសម្រាលកូននៅលើស្ពានកោះកុង បានដោយជោគជ័យ បន្ទាប់មកក៍បានបញ្ជូនទៅ សម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីថែទាំសុខភាពបន្ត ។

