អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Man UTD និងជម្រើសជាតិអង់គ្លេស Wayne Rooney ត្រូវបានគេជឿជាក់ថា នឹងអាចចាប់ផ្តើមអាជីពជាគ្រូបង្វឹកជាលើកដំបូង មុនកាលកំណត់ជាមិនខានជាមួយនឹងក្លឹប Derby ។
យោងតាមការចេញផ្សាយរបស់ Daily Mail បានបញ្ជាក់ថាគ្រូបង្វឹករបស់ក្លឹបបច្ចុប្បន្នគឺលោក Phillip Cocu កំពុងប្រឈមមុខទៅនឹងការបណ្តេញចេញពីក្លឹបនៅក្រោយបរាជ័យយ៉ាងអាម៉ាស ក្រោមថ្វៃដៃរបស់ Nottingham Forest កាលពីថ្ងៃសុក្រ។
កន្លងមក Rooney បានផ្ទេរមកលេងជាមួយនឹង Derby ក្នុងនាមជាកីឡាករដែលត្រៀមសម្រាប់ ជំនួសតំណែង ជាគ្រូបង្វឹករបស់ក្លឹបនេះទៅហើយ ប៉ុន្តែដោយសារតែបញ្ហានេះ គាត់នឹងអាចចាប់យកអាជីពនេះជាលើកដំបូង មុនកាលកំណត់ជាមិនខាន៕
ប្រែសម្រួល៖ Lee