Benfica សង្ឃឹមលក់កីឡាករម្នាក់ទៀត ដែលមានតម្លៃបំបែកកំណត់ត្រាក្លឹប

0

គ្រូបង្វឹករបស់ក្លឹប Benfica លោក Jorge Jesus បាននិយាយលើកឡើងនៅថ្ងៃនេះ កីឡាករខ្សែប្រយុទ្ធ សញ្ជាតអ៊ុយរ៉ាហ្គាយវ័យក្មេង Darwin Nunez នឹងក្លាយទៅជាកីឡាករ ដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប នាពេលខាងមុខជាមិនខាន។

ថ្លែងទៅកាន់ទូរទស្សន៍ SportTV លោកបាននិយាយថា ៖ មកដល់ពេលនេះយើងមិនគួរភ្លេចទេថា Nunez គឺនៅត្រឹមជាកីឡគរដ៏ក្មេងម្នាក់ប៉ុណ្ណោះ។ គាត់ពេលនេះគាត់មានអាយុទើបតែ ២១ឆ្នាំប៉ុណ្ណោះ ហើយគាត់នៅសល់រឿងច្រើនទៀតដែលត្រូវរៀនសូត្រជាមួយនឹងខ្ញុំនិង Benfica ជាពិសេសប្រកួត ដែលគាត់មិនទាន់បានមានបទពិសោធ។

រំលឹកដែរថាមកដល់ពេលនេះកីឡាករ ដែលធ្លាប់ត្រូវបានលក់ចេញក្នុងតម្លៃកំណត់ត្រារបស់ក្លឹប Benfica គឺជាកីឡាករ Joao Felix ដែលបានលក់ទៅឲ្យក្លឹប AT Madrid ក្នុងតម្លៃប្រមាណជា ១២៦លានអ៊ឺរ៉ូ៕

ប្រែសម្រួល៖ Lee