Zidane នៅសល់២ប្រកួតទៀត ដើម្បីធានាតំណែងនៅ Real Madrid

0

យោងតាមការបញ្ជាក់របស់កាសែតអេស្បាញ L’Equipe បានអះអាងថាលោក Zinedine Zidane
កំពុងតែប្រឈមមុខទៅនឹងការបណ្តេញចេញពីក្លឹប ប្រសិនបើសំណាងមិនល្អ២ប្រកួតក្រោយនេះ នឹងត្រូវបន្តចាញ់ទៀត
នោះ។

នៅក្នុងតារាងកំពូលអេស្បាញ La Liga ថ្វីត្បិតតែក្រុមរបស់លោក Zidane មានតែ១ពិន្ទុប៉ុណ្ណោះឈរនៅពី
ក្រោយក្រុមលេខរៀងទី១ក៏ពិតមែន ប៉ុន្តែបរាជ័យ២ប្រកួតចុងក្រោយលើក្រុម Cadiz និង Shanhtar Donetsk
ពិតជាកំពុងក្លាយទៅជាសំពាធ។

គួរឲ្យដឹងដែរថាការប្រកួត២ខាងមុខនេះគឺមាន១ជាជំនួប Clasico ជាមួយនឹងក្រុមយក្ស Barcelona និងការប្រកួត
ក្នុងព្រឹត្តិការណ៍ Champion League ប៉ះនឹង Monchengladbach៕

ប្រែសម្រួល៖ Lee