លួចលើកទី១ ទី២ ទី៣ ទី៤ បានសម្រេច ដល់លើកទី៥ ចូលគុក

0

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ ជាចោរលួចរថយន្តយ៉ាងស្ទាត់ជំនាញម្នាក់ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិយស់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល។

ជនសង្ស័យ ឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតរថយន្ត ១គ្រឿងម៉ាក ឡិចស៊ីស RX-៣៣០ ពណ៌ស ស្លាកលេខ ភ្នំពេញ២AC-៧៧១៥ ។ សង្ស័យបានសារភាពថា ខ្លួនជាមុខសញ្ញាធ្លាប់ធ្វើ សកម្មភាពលួចរថយន្តចំនួន ៥លើកមកហើយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។

ជនសង្ស័យ និងរថយន្តត្រូវបានសមត្ថកិច្ច នគរបាលខេត្តព្រៃវែង ប្រគល់ឲ្យនាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕