Klopp និយាយនឹងរង់ចាំ Van Dijk មកវិញដូចជាភរិយារង់ចាំប្តី

0

យើងបានដឹងហើយថាគ្រូបង្វឹកលោក Klopp បានចេញមកបញ្ជាក់ថាកីឡាករខ្សែការពារឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Van Dijk នឹងត្រូវសម្រាកព្យាបាលរហូសមួយរយៈធំពិតមែន ក្រោយទទួលរងរបួស នៅក្នុងការប្រកួតប៉ះ Everton កាលពីចុងសប្តាហ៍។

លើសពីនេះគ្រូបង្វឹកក្លឹបលោក Klopp រូបនេះក៏បានបន្ថែមដែរថាក្លឹបនឹងបន្តគាំទ្រនិងបន់ឲ្យ Van Dijk ជាសះស្បើយ ក្នុងពេលឆាប់ៗនេះ ដោយលើកឡើងថាការទន្ទឹងរងចាំការត្រឡប់មកវិញរបស់ Dijk ពីសំណាក់ក្លឹប គឺវាមានភាពស្មោះស្ម័គ្រ ដូចជាប្រពន្ធល្អរងចាំប្តីរបស់នាងដែរ។

រំលឹកដែរថា Van Dijk គឺជាកីឡាករដែលត្រូវបានគេចាត់ទុកថា ជាខ្សែការពារដ៏ល្អបំផុតលើលោក ក្រោយពីបានផ្ទេរមកដល់ទឹកដី Anfield ក្នុងតម្លៃខ្លួនរហូតទៅដល់ ៧៥លានផោន ហើយបានជួយឲ្យក្លឹបលើកពាន Premier League ផងនិង Champion League នៅរដូវកាលបន្តបន្ទាប់គ្នា៕

ប្រែសម្រួល៖ Lee