Odegaard របួសសាច់ដុំ និងត្រូវសម្រាកព្យាបាល១ខែ

0

ក្លឹបយក្ស Real Madrid នៅថ្ងៃចន្ទនេះបានធ្វើការអះអាងហើយថា កីឡាករន័រវេស Martin Odegaard នឹងត្រូវអវត្តមានពីការប្រកួតរបស់ក្លឹបរយៈពេលយ៉ាងហោចណាស់១ខែ ដើម្បីអាចសម្រាកព្យាបាលរបួសសាច់ដុំ។

កីឡាករវ័យ២១ឆ្នាំរូបនេះ ទើបតែបានត្រឡប់មករួមក្លឹបវិញកាលពីរដូវក្តៅកន្លងមកនេះ ប៉ុណ្ណោះក្រោយចប់ បេសកកម្មដ៏ជោគជ័យ ជាមួយនឹងក្លឹប Real Sociedad និង Real Betis ក្នុងនាមជាកីឡាករខ្ចីជើងនាពេលកន្លងមក។

ការវិលត្រឡប់មិនទាន់បានច្រើនប្រកួតផង Odegaard ត្រូវបានជម្រើសជាតិកោះហៅឲ្យទៅជួយក្រុមផងដែរ ប៉ុន្តែបែរជាមិនអាចបង្ហាញខ្លួនទៅវិញ ដោយសាររងរបួសនៅក្នុងពេលហ្វឹកហាត់ទៅវិញ៕

ប្រែសម្រួល៖Lee