នៅមុនការប្រកួត Champion League នៅយប់នេះរបស់បិសាចក្រហម Man UTD ដែលត្រូវធ្វើដំណើរ ទៅប្រកួតជាមួយនឹងម្ចាស់ផ្ទះ PSG នោះគ្រូបង្វឹកលោក Solskjare បានផ្តល់សិទ្ធក្នុងការដើរតួនាទីជាប្រធានក្រុមទៅឲ្យ Fernandes។
The Goal បានសរសេរថាការសម្រេចចិត្តនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលបន្តិចដែរ ប៉ុន្តែអាចមើលឃើញហើយថា គឺដោយសារតែអវត្តមានរបស់កីឡាករខ្សែការពារជួរមុខ Harry Maguire។ការប្រកាសដែលត្រូវធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ជាមួយនឹងក្រុមអ្នកកាសែតទាំងដែល Fernandes មិនបានដឹងទុកជាមុនឡើយ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរមកពី Old Trafford កាលពីរដូវកាលមុនពីក្លឹប Sporting កីឡាករប៉ទុយហ្គាល់រូបនេះ បានជួយឲ្យក្លឹបផ្លាស់ប្តូរទំរង់លេងយ៉ាងខ្លាំង ហើយជាលទ្ធផលគាត់អាចស៊ុតបញ្ចូលទីបាន ១២គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង២២ដង៕
ប្រែសម្រួល៖ Lee