ខឹង​ប្រពន្ធ​ជិះ​ម៉ូតូ​ស្កាត់ ពីកំពង់ធំមកភ្នំពេញ ដើម្បីរកស្រីក្មេងដាក់មួយរំសាយកំហឹង មានអីដេកលក់ នាងស៊ីដាច់ម៉ូតូ

0

ភ្នំពេញ៖ ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច បុរសម្នាក់ខឹងចិត្ត ​ជិះ​ម៉ូតូស្កាត់​ពី​ខេត្តកំពង់ធំ​ មក​ដល់​ភ្នំពេញ ដើម្បី​ទៅ​រក​សេវា​ផ្លូវភេទ​នៅ​វត្ត​ភ្នំ រួច​នាំ​នាង​ចូល​ផ្ទះសំណាក់ ពេលដេកលក់ស្រាប់តែ​នាងលួចយក​ម៉ូតូ​មួយ​គ្រឿង​ទៅបាត់ ។ ហេតុការណ៍នេះបង្ក​ឲ្យ​មានការ​ផ្អើល កាលពី​ម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ តាម​តាមបណ្តោយផ្លូវទំនប់៧០ នៅចំណុចក្បែរស្តុបR៦ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើតាម​ប្រពន្ធ​ជន​រង​គ្រោះ បានរៀបរាប់​ដឹង​ថា ប្តី​របស់​គាត់​មានឈ្មោះ​ ផុ​ន វ​ទ្ធី អាយុ​២៥ ទៅ២៦ឆ្នាំ មានមុខរ​បរជា​ចុងភៅ ស្នាក់​នៅ​បច្ចុប្បន្ន​នៅ​ខេត្តកំពង់ធំ ដោយ​មុន​ពេល​កើតហេតុ កាលពី​ម្សិលមិញ ប្តី​របស់​គាត់​បាន​ឈ្លោះ​គ្នា​ជាមួយ​រូប​គាត់​ ហើយ​ប្តី​ខឹង​គាត់​ក៏​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេសេរី២០២០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IB-2276 បើក​ចេញ​មក​ពី​ខេត្តកំពង់ធំ​មក​ដល់​ភ្នំពេញ ដោយ​មិនដឹង​ថា ជា​យ៉ាងម៉េច​នោះ​ទេ បានជា​បាត់​ម៉ូតូ​បែប​នេះ ស្ត្រីជាប្រពន្ធបន្តទៀតថា ពេល​គាត់​សួរនាំ​ប្តី ក៏​បាន​និយាយ​ថា​ពេល​ប្តី​ខឹង​គាត់​បាន​ជិះ​ម៉ូតូ មក​ដល់​ភ្នំពេញ​ផឹកស៊ី​ស្រវឹង រួច​ទៅ​រក​សេវា​ផ្លូវភេទ​នៅ​វត្ត​ភ្នំ ក៏​ជួបនឹង​ស្ត្រី​ម្នាក់​ជា​ជនសង្ស័យ តែ​ប្តី​របស់​គាត់​អត់​មាន​លុយ​ ដេក​ផ្ទះសំណាក់​ក៏​ឱ្យ​ស្ត្រីជន​សង្ស័យ ​ជួយ​រក​ផ្ទះសំណាក់​ឱ្យ​ដេក ដោយ​បញ្ចាំ​ម៉ូតូ​ចំនួន ​២០ដុល្លារ ដើម្បី​ដោះ​ទាល់​មួយ​គ្រា​សិន។

ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់ទៀតថា តែ​ប្តី​របស់​គាត់​បាន​បញ្ជាក់​ថា មិន​បាន​ដេក​ជាមួយ​ស្ត្រី​ជា​សង្ស័យ​នោះ​ទេ លុះ​ពេល​ទៅ​ដល់​ដេក​លក់​មួយភាំង​ដឹងខ្លួន​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង គឺ​ជនសង្ស័យ​បាន​ហៅ​បក្សពួក​មក​យក​ម៉ូតូ​ទៅ​បញ្ចាំ​មួយ​កន្លែង​ទៀត​ក្នុង​តំលៃ​ ១៥០$ រួច​ហើយ​គេចខ្លួន​បាត់​ស្រមោល ទាល់តែ​គាត់​និង​ប្តី​ដើរ​តាម​រក​ក៏​ឃើញ​ជនសង្ស័យ ក៏​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

បើតាមសម្តីស្ត្រីរកស៊ីផ្លូវភេទ ដែលជាប់​សង្ស័យ​មានឈ្មោះ សំអាត អាយុ​ជាង​៣០ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ក្នុង​ខណ្ឌដូនពេញ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ជា​អ្នក​រកស៊ី​ផ្លូវភេទ​នៅ​ម្តុំ​វត្ត​ភ្នំ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​មក​បបួល​ខ្លួន​ ទៅ​ដេក​ជាមួយ​ក្នុង​តំលៃ​ ១០ម៉ឺនរៀល តែ​ជន​រង​គ្រោះ​ប្រាប់​ថា​ អត់​មាន​លុយ​ចូល​ផ្ទះសំណាក់​នោះ​ទេ​។ ស្ត្រី​រកស៊ី​ផ្លូវភេទ​បន្ត​ថា ពេល​នោះ​ក៏​យក​ម៉ូតូ​ទៅ​បញ្ចាំ​ក្នុង​តម្លៃ​២០​ដុល្លារ ដើម្បី​យក​លុយ​ទៅ​ដេក​ផ្ទះសំណាក់ ខណៈពេល​ទៅ​ដេក​ផ្ទះសំណាក់ ជន​រង​គ្រោះ​បាន​យក​ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក យក​ទៅ​ប្រើប្រាស់​ជាមួយ​រូប​គាត់ រួច​ហើយ​ទើប​ដេក​ជាមួយ​គ្នា​បាន​ម្តង ស្រាប់តែ​ចោទ​ថា រូប​គាត់​ថាឱ្យ​បក្សពួក​ឈ្មោះ​ខ្មៅ យក​ម៉ូតូ​ទៅ​បញ្ចាំ ​១៥០ ដុល្លារទៅ​វិញ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន ​ជនសង្ស័យ​ខាងលើ​នេះ ដើម្បី​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក ដើម្បី​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​បន្ត​ទៀត ៕