Juventus ប្រជែង Barcelona ចង់បាន កីឡាករម្នាក់របស់ PSG

0

យោងតាម TuttoJuve នៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី Juventus កំពុងបង្ហាញអារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការងារ ដើម្បីចរចាផ្ទេរយកកិឡាករឆ្នើមរបស់ PSG ម្នាក់មកអ៊ីតាលី។

ទោះបីជាយ៉ាងណាក្តីប្រភពដដែលបានដឹងទៀតថា Juventus នឹងត្រូវប្រជែងជាមួយនឹងក្លឹបយក្ស ដើម្បីអាចទទួលបានហត្ថលេខាពីកីឡាករ Angel Di Maria ដែលគេជឿជាក់ថា នឹងអាចសម្រេចចិត្តចាកចេញពីបារាំង នៅរដូវក្តៅក្រោយនោះ។

គួរឲ្យដឹងដែរថា Di Maria បានរីករាយយ៉ាងខ្លាំងជាមួយនឹង PSG អស់រយៈពេល ៥រដូវកាលមកហើយ តាំងតែពីបានផ្ទេរទៅចូលរួមជាមួយនឹងក្លឹបបារាំងមួយនេះ ពីក្លឹបបិសាចក្រហម Man United ក្នុងតម្លៃខ្លួនប្រមាណជា ៦០លានផោន៕

ប្រែសម្រួល៖ Lee