West Ham ចង់បាន Benrahma តែ Brentford ទាមទារតម្លៃខ្លួន២៥លានផោន

0

The Sunsports ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបញញួរធំ West Ham លោក David Moyes ត្រូវបានគេជឿជាក់ថាកំពុងព្យាយាមដើម្បីពង្រឹងសមត្ថភាពរបស់ក្លឹប ជាពិសេសនៅតំបន់ប្រយុទ្ធ នៅមុនពេលដែល ទីផ្សារកីឡាករក្នុងស្រុកត្រូវបិទ នៅត្រឹមយប់ថ្ងៃសុក្រសប្តាហ៍នេះ។

ក្នុងនោះគេជឿជាក់ថា West Ham បានកំពុងព្យាយាមចរចាទិញយកកីឡាករ Benrahma របស់ក្លឹប Brentford ដែលត្រូវបានដឹងថានឹងមិនមានតម្លៃខ្លួនទាបជាង២៥លានផោនឡើយ។ Benrahma វ័យ២៥ឆ្នាំរូបនេះស៊ុតបាន១៧គ្រាប់ សម្រាប់ក្លឹបនៅលីគ Championship កាលពីរដូវកាលមុន។

គួរឲ្យដឹងដែរថាការប៉ុនប៉ងចង់បាន Benrahma ត្រូវបានចាប់ផ្តើមធ្វើឡើងនៅក្រោយពេលដែល West Ham ត្រូវបានរងការបដិសេធក្នុងការសុំទិញ Joshua King ដែលមានតម្លៃខ្លួន១៣លានផោនពីក្លឹប Bournemouth៕

ប្រែសម្រួល៖ Lee