កីឡាករខ្សែបម្រើ Gini Wijnaldum ដែលកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ឡើយជាមួយនឹងក្លឹប ហើយនៅថ្ងៃនេះ គាត់បានសារភាពថា ពិតជាបានទាក់ទងជាមួយនឹងក្លឹប Barcelona ពិតមែនមុនទីផ្សារដោះដូរកីឡាករ ត្រូវបានបិទ។
ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះបានបញ្ជាក់ដែរថាការចរចាមិនមានភាពច្បាស់លាស់ខ្លាំងនោះដែរពីព្រោះថាដូចជាមិនមានអ្វីកើតឡើងច្រើនជាងការចរចាគ្នានោះទេ។ Wijnaldum បាននិយាយទៀតថាបើ Barcelona ច្បាស់នោះម្ល៉េះគាត់ នឹងអាចលេងជាមួយនឹង Messi បាត់ទៅហើយពេលនេះ។
គួរបញ្ជាក់ដែរថាកុងត្រាដែលនៅសេសសល់តែ១០ខែនោះ គឺមិនទាន់ត្រូវបានគេមើលឃើញថា នឹងមានការបន្តកុងត្រាថ្មី នៅឡើយដែរ ខណៈដែលកីឡាករបាននិយាយយ៉ាងច្បាស់ ថាអ្វីៗនឹងអាចប្រែប្រួលជានិច្ចហើយនេះគឺជាបាល់ទាត់៕
ប្រែសម្រួល៖ Lee