ភ្នំពេញ៖ នាវេលាម៉ោង០៤នឹង២០នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប មានជនបរទេសម្នាក់បានស្លាប់។
យោងតាមអគ្គស្នងការនគរបាលជាតិ បានអោយដឹងថាជនរងគ្រោះឈ្មោះ SIMPSON MATTHEW ROBERT ភេទប្រុស កើតថ្ងៃទី១៦-០៨-១៩៥៨ ជនជាតិអង់គ្លេស ស្នាក់នៅទីតាំងកើតហេតុខាងលើ។តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។
ក្រោយពីការពិនិត្យស្រាវជ្រាវ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត ៕


