ដូចដែរបានគិតទុកជាមុនមែនគឺការប្រកួតក្នុងលីគកំពូលអ៊ីតាលីកាលពីយប់មិញរវាងក្រុម Juventus ម្ចាស់ជើងឯកចាស់ ដែលនឹងត្រូវស្វាគមន៍ក្រុម Napoli គឺត្រូវបានលប់ចោលជាបណ្តោះអាសន្ន។
ក្លឹប Napoli ព្រមទាំងសមាជិករបស់ខ្លួនទាំងអស់ត្រូវបានបិទហាមឃាត់មិនឲ្យធ្វើដំនើរចេញពីទៅកាន់ទឹកដី Turin របស់ Juventus ឡើយក្រោយពេលដែលភ្នាក់ងារសេវាសាធារណៈបានប្រកាសរកឃើញវិជ្ជមានកូវីដ១៩ទៅលើកីឡាករ២រូបរបស់ Napoli។
នៅមិនទាន់ច្បាស់ទេថាតើការប្រកួតនេះនឹងអាចចាប់ផ្តើមឡើងវិញឬក៏ត្រូវប្រគល់៣ពិន្ទុតែម្តងទៅឲ្យ Juventus នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់ the Goal ហើយកីឡាករទាំង២រូបដែលរកឃើញឆ្លងកូវីដ១៩នោះមានដូចជា Piotr Zielinski និង Eljif Elmas ៕
ប្រែសម្រួល៖ Lee