សំណួរចាក់ដោត! គ្រាន់តែយកគ្រាប់ ធ្វើជាជួងមានស្អីខុស? 

0

ភ្នំពេញ៖ ស្ដាប់ហើយចង់ដាច់ផ្ងារ ព្រះសង្ឃមួយអង្គ បានចោទជាសំនួរមួយទៅកាន់ មន្រ្តីស៊ីម៉ាក់ ថាគ្រាន់តែគ្រាប់ ធ្វើជាជួងមានស្អីខុស?

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានសរសេររៀបរាប់ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា៖

មន្ត្រីស៊ីម៉ាក់៖ ខ្ញុំព្រះករុណា មកគោរពសុំដកយកគ្រាប់ សំណល់ពីសង្គ្រាម(ជួង)!

ព្រះសង្ឃ៖ អាត្មាមុនបួសជាព្រះសង្ឃ ធ្លាប់ធ្វើទាហាន តាំងពីចូលទព័ម្លេះ! គ្រាន់តែគ្រាប់ធ្វើជាជួង មានស្អីខុស?

មន្ត្រីស៊ីម៉ាក់៖ បើគិតពីខុសវិញ ច្បាស់ជាខុសហើយព្រះអង្គ ព្រមទាំងនាំពុទ្ធបរិសទ័ គិតខុសផងដែរ ដែលនាំដល់គ្រោះថ្នាក់ រងគ្រោះដល់បាត់បង់ជីវិត! មានព្រះសង្ឃច្រើនអង្គណាស់ បានធ្វើសកម្មភាព ជួយអប់រំកូនចៅពុទ្ធបរិសទ័ អំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ ជាពិសេសសម្តេចសង្ឃផ្ទាល់តែម្តង !

ព្រះសង្ឃ៖ គ្រាន់តែមកដកគ្រាប់សោះ លើកហេតុផលច្រើនមែន !យកគ្រាប់ទៅអញ្ចឹង អាត្មាចាំរកកូនជួងថ្មី ផលិតពីលង្ហិនសុទ្ធហ្នង! ហើយអាត្មានឹងជួយអប់រំ ពុទ្ធបរិស័ទកុំឱ្យលេងគ្រាប់ ព្រោះអាចផ្ទុះស្លាប់!

មន្ត្រីស៊ីម៉ាក់៖ សូមគោរពអរព្រះគុណ!៕