ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ លង់ទឹកស្លាប់ ខណៈទៅមើល មងរាយយកត្រី។ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៨ព្រឹកត្រង់ចំណុចបឹងរូងខាងកើតផ្ទះជនរងគ្រោះ ចម្ងាយ៧០ម៉ែត្រ ស្ថិតនៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ សួនវឿនភេទប្រុសអាយុ៦៦ឆ្នាំមានតួនាទីជាអនុភូមិសំសាន្តរស់នៅភូមិឃុំកើតហេតុខាងលើបានចេញពីផ្ទះទៅមើលមងនៅចំណុចខាងលើ ខណ:ពេលក្រុមគ្រួសារបាត់ជនរងគ្រោះយូរ ក៍ទៅតាមប្រទះឃើញជនរងគ្រោះ បានលង់ទឹកស្លាប់បាត់ទៅហើយ។ពួកគាត់ជាក្រុមគ្រួសារមិនអស់ចិត្តក៏បញ្ជូនជនរងគ្រោះ ទៅមណ្ឌលសុខភាពបន្តទៀត តែក្រុមគ្រូពេទ្យមិនអាចជួយបាន ដោយបញ្ជាក់ថាគាត់ស្លាប់តាំងពីនៅកន្លែងកើតហេតុមកម្ល៉េះ ។
បច្ចុប្បន្នក្រុមគ្រួសារចាត់ចែងធ្វើធ្វើបុណ្យតាមប្រពៃណី នៅលំនៅដ្ឋាននៃសព ៕

