Sheffield United ចុះកុងត្រាយក Brewster ពីហង្សក្រហមជាផ្លូវការ

0

ក្លឹប Sheffield United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Rhian Brewster ពីក្រុមហង្សក្រហម Liverpool ក្នុងតម្លៃបំបែកកំណត់ត្រាក្លិបចំនួន ២៣.៥ លានផោន (៣០ លានដុល្លារ) ។

កីឡាករវ័យ ២០ឆ្នាំរូបនេះបានចំណាយពេល ៥ រដូវកាលជាមួយហង្សក្រហម ដែលគាត់បានឆ្លងកាត់ថ្នាលរបស់ក្លឹប ដើម្បីក្លាយជាកីឡាករឈុតធំ។

ទោះយ៉ាងណា Brewster បង្ហាញខ្លួនបានត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមហង្សក្រហម Liverpool ហើយឥឡូវនេះបានចាកចេញក្នុងគោលបំណងដើម្បីស្វែងរកបទពិសោធន៍បន្ថែមទៀតនៅកម្រិត Premier League៕