យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថាសំណើរសុំខ្ចីជើងខ្សែបម្រើស្លាប សញ្ជាតិអ៊ីតាលី Federico Chiesa ត្រូវបានក្លឹប Fiorentina ច្រានចោលហើយ។
ក្លឹបបិសាចក្រហម នៅតែមានក្តីសង្ឃឹមក្នុងការចុះកុងត្រាយកកីឡាករ Sancho មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទ ប៉ុន្តែទោះបីជាយ៉ាងណា Dortmund នៅតែរក្សារជំហររឹងមាំរបស់ពួកគេក្នុងតម្លៃ ១០៨លានផោន សម្រាប់តារឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ។
គួរបញ្ជាក់ផងដែរថា នៅសល់រយៈពេលតែ ៥ ថ្ងៃទៀតប៉ុន្នោះនៃទីផ្សារដោះដូរកីឡាករនឹងត្រូវបិទ ហើយ ManUtd កំពុងសំឡឹងមើលជម្រើសផ្សេងទៀតដើម្បីខ្ចីជើង៕