ក្រោយអស់តំណែង ពេលនេះលោកផ្កាយ៣ សៀន សុវណ្ណា ត្រូវធ្លាក់ស័ក្តិ មកនៅត្រឹមផ្កាយ១វិញ (Video)

0

ភ្នំពេញ៖ ក្រោយអស់តំណែង កាលដើមខែកក្កដា ពេលនេះលោកឧត្ដមសេនីយ៍ សៀន សុវណ្ណា ត្រូវបានសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បន្ថយ ឋានន្តរស័ក្តិ ចំនួន២ថ្នាក់ គឺពីឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក មកជាឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កម្ពុជានៃក្រសួងមហាផ្ទៃវិញ។

សូមរំលឹកថាកាលពីថ្ងៃទី២ ខែកក្កដា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ពីអគ្គនាយករងនៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ។ការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ សៀន សុវណ្ណា បានធ្វើឡើងតាមសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ព្រះរាជក្រឹត្យរបស់ ព្រះករុណាព្រះមហាក្សត្រ ត្រាស់បង្គាប់ បន្ថយឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ សៀន សុវណ្ណា ត្រូវបានធ្វើឡើង យោងលើសេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចតេជោ ហ៊ុន សែន៕