មា​ន់​ខ្នា​យ​មា​ស​ ត្រៀ​ម​នាំ​យ​ក​ខ្សែ​ប្រ​យុ​ទ្ធ​មា្ន​ក់​ទៀ​ត​ពី B​e​n​f​i​c​a

0

ក្លឹបមាន់ខ្នាយមាស Tottenham កៀកនឹងឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធ Carlos Vinicius របស់ក្លឹប Benfica ។

កីឡាករប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះបានចូលរួមជាមួយ Benfica ពី Napoli ក្នុងតម្លៃ ១៥លានផោនកាលពីរដូវក្តៅមុន។

ប៉ុន្តែដោយសារក្លឹបមានវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីរាលដាលនៃវីរុស កូវីដ១៩ និង Benfica បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដូចនេះក្លឹបកំពុងចរចារគ្នាជាមួយនឹងTottenham ដែលកំពុងពិភាក្សាអំពីលក្ខខ័ណ្ឌខ្ចីជើង ឬជម្រើសដើម្បីទិញផ្តាច់ក្នុងតម្លៃ ៣៦លានផោន៕​