ឆ្មកបង្ក្រាបទីតាំងលក់ឡេ គ្មានស្លាកយីហោ ២តូប នៅផ្សារទួលគោក 

0

ភ្នំពេញ៖ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះ បានសហការជាមួយកម្លាំង មូលដ្ឋានខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងលក់ឡេចំនួន ២តូប ដែលគ្មានស្លាកយីហោ ក្នុងផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រតិបត្តិការចុះបង្ក្រាប តូបលក់ឡេគ្មាស្លាកយីហោ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពដល់សង្គមនេះ ដឹកនាំដោយលោក សៀក ឡុងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានឆែករកឃើញ ប្រភេទឡេជាច្រើនមុខ នៅក្នុងទីតាំងលក់ និងពុំទាន់ដឹងថាមាន ឬគ្មានច្បាប់ធ្វើអាជីវកម្ម និងបណ្ណប៉ាតង់ នៅឡើយទេ ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកបាន ១តូបហើយ និង ១តូបទៀត ម្ចាស់ទីតាំងបិតចាក់សោរនៅខាងក្នុង រង់ចាំគណៈកម្មការចម្រុះបន្តនីតិវិធី ៕