ស​ល់​តែ​៤​ថ្ងៃ​ទៀ​ត​ប៉ុ​ណ្ណោះ​តែ M​a​n U​n​i​t​e​d នៅ​តែ​ប​ន្ត​ពិ​ភា​ក្សា​ជា​មួ​យ​នឹ​ង D​e​m​b​e​l​e នៅ​ឡើ​យ

0

គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ គេជឿជាក់ថាបិសាចក្រហម Man United ដែលទើបតែបានទិញបានតែ Van de Beek ម្នាកប៉ុណ្ណោះនោះ គឺនៅតែបន្តកិច្ចចរចាគ្នាជាមួយនឹង Barcelona នៅឡើយ ដើម្បីអាចដោះដូរកីឡាករម្នាក់មកអង់គ្លេស។

Man United នៅតែបន្តការប្រឹងប្រែងយ់ាងខ្លាំង ក្នុងការពិភាក្សាជាមួយទាំងក្លឹប Barcelona និងភ្នាក់ងារកីឡាករ Dembele ផងដោយសង្ឃឹមថា នឹងអាចនាំយកកីឡាករខ្សែប្រយុទ្ធបារាំងរូបនេះមក Old Trafford ក្នងនាមជាកីឡាករខ្ចីជើង។

គួរឲ្យដឹងដែរថា Dembele ធ្លាប់បានបដិសេធម្តងហើយកាលពីខែមិថុនា ក្នុងការចូលរួមជាមួយនឹងក្លឹប Liverpool ក្នុងនាមជាកីឡាករខ្ចីជើង ប៉ុន្តែមកដល់ពេលនេះគេជឿជាក់ថា នឹងមានការប្រែប្រួលជាមិនខាន ខណៈដែលគ្រូបង្វឹកថ្មីលោក Ronald Koeman បានបង្ហាញពីផែនការអនាគតថ្មីរួចហើយនោះ៕

ប្រែសម្រួល៖ Lee