S​h​e​f​f​i​e​l​d U​n​i​t​e​d ច​ង់​បា​ន​កី​ឡា​ក​រ​វ័​យ​ក្មេ​ង​ម្នា​ក់​រ​ប​ស់ L​i​v​e​r​p​o​o​l

0

នៅថ្ងៃនេះមានរបាយការណ៍មួយដែលត្រូវបានផ្តល់ដោយ The Mirror បានអះអាងថាក្លឹប Sheffield United គឺកំពុងស្ថិតនៅក្នុងការនាំមុខ ដើម្បីផ្ទេរយកកីឡាករយុវជនវ័យក្មេង Rhian Brewster ពីក្លឹបហង្សក្រហម Liverpool។

កីឡាករវ័យក្មេងអង់គ្លេសរូបនេះគឺជាយុវជនឆ្នើមរបស់ Liverpool បច្ចុប្បន្នប៉ុន្តែជឿជាក់ថា គាត់បានបាត់បង់ឱកាស ក្នុងការបង្ហាញសមត្ថភាពប្រយុទ្ធរបស់ខ្លួនទៅហើយ ក្រោយពេលដែល Liverpool បានចំណាយលុយដ៏ច្រើន នាំយកកីឡាករ Diogo Jota ពី Wolves មករួមក្លឹបទៅហើយនោះ។

Brewster បានរីករាយយ៉ាងខ្លាំង ទៅនឹងការបង្ហាញខ្លួនឲ្យឈុតធំរបស់ Swansea កាលពីរដូវកាលមុន ក្នុងនាមជាកីឡាករខ្ចីជើងក្តី ដោយក្នុងនោះគាតអាចរកបានដលទៅ ១០គ្រាប់នៅក្នុងក្របខណ្ឌលីគទី ២របស់អង់គ្លេស Championship៕

ប្រែសម្រួល៖ Lee