ភ្នំពេញ៖ យុវជនជាសន្តិសុខកាស៊ីណូម្នាក់ ត្រូវបានជនសង្ស័យជាមិត្តរួមការងារ យកកាំបិតចុងស្រួច ចាក់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ឃាតកម្មនេះកើតឡើង នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខាងក្រោយ សណ្ឋាគារខ្សាច់ស ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមប្រភពបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ាប រតនា អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខកាស៊ីណូប្លាទីនអន្តរជាតិ ចំណែកជនរងគ្រោះ មានឈ្មោះ អេល ហាម៉ាត់ អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសន្តិសុខកាស៊ីណូ ប្លាទីនអន្តរជាតិ។
មូលហេតុ គឺមានទំនាស់នឹងគ្នា ពេលប្រចាំការ និងធ្វើអនាម័យ នៅកន្លែងយាម ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕


