កីឡាករខ្សែការពារ Kurt Zouma ត្រូវបានគេជឿជាក់ថានឹងអនុញ្ញាតិឲ្យចាកចេញពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះ ប្រសិនបើមានសំណើរណាមួយ អាចធ្វើតាមការទាមទាររបស់ក្លឹបគឺ ៣៦លានផោន។
យោងតាម Caughoffside ថ្ងៃពុធនេះបានសរសេរថាក្លឹប Everton និង Leicester Cityសុទ្ធតែបានបង្ហាញពីបំនងចង់ បានខ្សែការពារនិងព្រមទាំងបានដាក់សំណើរ ក្នុងទំហំទឹកប្រាកនេះផងដែរ នៅរងចាំតែការសម្រេចចិត្តចុងក្រោយរបស់ក្លឹប ព្រមទាំងកីឡាករផ្ទាល់ផង។
គួរឲ្យដឹងដែរថា Zouma បានវិលត្រឡបចូលរួមជាមួយនឹង Chelsea វិញពីកុងត្រាខ្ចីជើងជាមួយនឹង Everton កាលពីរដូវកាលមុន ប៉ុន្តែមកដល់បុន្មានសប្តាហ៍ចុងក្រោយ Chelsea ក៏នាំយកបាន Thiago Silva មករួមក្លឹបដែលវាបានធ្វើឲ្យការបង្ហាញខ្លួនរបស់ Zouma នឹងមានកម្រិតជាមិនខាន៕
ប្រែសម្រួល៖Lee