ភ្នំពេញ៖ ឪពុកចុងចិត្តតិរច្ឆាន យកម្រាមដៃលេងប្រដាប់ភេទ កូនស្រីអាយុ៣ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវម្តាយមីងនឹងយាយ មកប្តឹងត្រូវសមត្ថកិច្ច ចាប់ខ្លួន នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទង និងអាយុរបស់ជនរងគ្រោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ២១និង០០ នាទី ។ នៅចំណុចបន្ទប់ជួល លេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល។
ជនរងគ្រោះត្រូវជាកូនចុង ឈ្មោះ,ត,ប,រ,ភេទស្រី អាយុ ០៣ឆ្នាំ (ឆ្នាំកំណើត០៣ខែមករាឆ្នាំ២០១៧)ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលលេខ ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល។ ម្តាយបង្កើតឈ្មោះ សេង ថៃអ៉ី អាយុ២៣ឆ្នាំ មុខរបររត់តុតាមហាង។នឹងឪពុកបង្កើតឈ្មោះ សួ តាក់ អាយុ២៨ឆ្នាំ បាន(លែងលះគ្នា)។
ជនសង្ស័យត្រូវជាឪពុកចុងមានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទង និងអាយុរបស់ជនរងគ្រោះ។
វត្ថុតាងចាប់យក៖
១-ខោក្នុងជើងខ្លី ពណ៌ស្វាយ មានរូបតុក្តតា មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រម៉ៅ ចំនួនមួយ។
២-ខោជើងវែង ឆ្នូតពណ៌ខ្មៅ មានស្នាមប្រឡាក់ទឹកពណ៍ក្រហមក្រម៉ៅ ចំនួនមួយ។
កាលពីវេលាកើតហេតុខាងលើ ម្តាយមីងរបស់ជនរងគ្រោះឈ្មោះសេងជូអេង អាយុ២០ឆ្នាំ បានមកលេងជនរងគ្រោះដល់បន្ទប់ជួល ពេលនោះបានឃើញ ជនរងគ្រោះដែលត្រូវជាក្មួយបង្កើត មានប្រឡាក់ទឹកពណ៍ក្រម៉ៅ ជាប់ខោលីអូ និងហើយមានអាការៈស្លេកស្លាំង មិនស្រួលខ្លួន ក៏សម្រាតខោចេញ ឃើញមានទឹកពណ៍ស ជាប់ប្រដាប់ភេទ រាងជាខ្ទុះ ពេលនោះគាត់ ក៏បានសាកសួរក្មួយថា៖ មានរឿងអ្វីកើតឡើង ចំពោះក្មួយ នណាធ្វើបាបក្មួយ? ជនរងគ្រោះឆ្លើយប្រាប់ថា គាត់ត្រូវឪពុកចុង យកម្រាមដៃ រុកលេងប្រដាប់ភេទ របស់នាង បណ្តាលអោយចេញឈាម ហើយឈឺផ្សារខ្លាំង ណាស់ កាលពីបីបួនថ្ងៃមុន។
ក្រោយទទួលបាន ព៌ត៍មាននេះភ្លាម ម្តាយមីងនិងយាយ របស់ជនរងគ្រោះ បានសាកសួរម្តាយ របស់ជនរងគ្រោះ តែម្តាយជនរងគ្រោះ បានជេស្តីអោយពួកគាត់ ថាកុំអោយជឿជនរងគ្រោះ វាចេះតែនិយាយ ផ្តេសផ្តាសនោះទេ និងមិនព្រមនាំ ជនរងគ្រោះមកដាក់ពាក្យបណ្តឹង ឡើយ។
ក្រោយមកដោយមិនអស់ចិត្ត ម្តាយមីងនិងយាយ របស់ជនរងគ្រោះ បាននាំជនរងគ្រោះ មកដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលតាខ្មៅ រួចហើយសមត្ថកិច្ចប៉ុស្តិ៍ ក៏បានចុះទៅនាំខ្លួន ជនសង្ស័យដែលជាឪពុកចុង យកមកសាកសួរនៅប៉ុស្តិ៍។
នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ ប្រកែកមិនព្រមសារភាពឡើយ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន នៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕