ភ្នំពេញ៖ និយាយបែបកំប្លែងផង អប់រំផង លោក ហេង រតនា អគ្កនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញនូវអារម្មណ៍ហួសចិត្តមួយ ដោយឃើញខ្ទមអ្នកតាមួយកន្លែងមានគ្រឿង សំណែនជា កូនគ្រាប់បែកចង្កោម ទម្លាក់ពីយន្តហោះ និងគ្រាប់M79 ។
តាមរយៈហ្វេសប៊ុកលោក ហេង រតនា បានសរសេរយ៉ាងដូច្នេះថា «អ្នកតាម្ចាស់ទឹកដីក៏លោកមិនអាចជួយបានដែរ! កូនគ្រាប់បែកចង្កោម ទម្លាក់ពីយន្តហោះ និងគ្រាប់M79 ជាគ្រឿងសែនអ្នកតាហ្នង! សូមកុំប៉ះពាល់ លេីកដាក់ វាយដុំ គ្រាប់មិនទាន់ផ្ទុះជាសំណល់ពីសង្គ្រាម!»៕

