បិ​សា​ច​ក្រ​ហ​ម​ចង់បា​ន​ខ្សែ​ប​ម្រើ​ដែ​ល​ឈ្នះ​ពា​ន​រ​ង្វា​ន់ W​o​r​l​d C​u​p ធ្វើ​ជា​ដៃ​គូ P​a​u​l P​o​g​b​a

0

យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹង ថាក្រុមបិសាចក្រហម Manchester United ចង់ចុះហត្ថលេខាយកខ្សែបម្រើ N’Golo Kante របស់ក្លិបតោខៀវ។ កីឡាករសញ្ជាតិបារាំងរូបនេះ បានចាប់ផ្តើមរដូវកាលដ៏ល្អសម្រាប់ក្រុមតោខៀវ បន្ទាប់ពីបានចូលរួមលេងក្នុងរដូវកាល ២០១៩-២០ កន្លងមក។

គួរបញ្ជាក់ផងដែរថា បិសាចក្រហមបាននាំយកខ្សែបម្រើ Donny van de Beek ពីក្លឹប Ajax រួចហើយ។ ទោះជាយ៉ាងណាកូនក្រុមរបស់លោក Solskjaer បានតស៊ូយ៉ាងស្វិតស្វាញដើម្បីជ័យជំនះក្រុម នៅរដូវកាលនេះ ដោយព្យាយាមប្រយុទ្ធនៅលើសមរភូមិវាលស្មៅ ដែលអាចរកបាន ៣ គ្រាប់ទល់នឹង Crystal Palace និង ២ គ្រាប់ទៀតទល់នឹង Brighton ។