ជ័យជំនះកាលពីរាត្រីម្សិលមិញលើ Real Betis គឺជាលើកទី ១០០ របស់លោក Zinedine Zidane ដែលបានដឹកនាំក្រុម Real Madrid នៅ LaLiga Santander ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានដឹកនាំ Los Blancos ក្នុងការប្រកួត LaLiga Santander ចំនួន ១៤៧ប្រកួត ដោយសរុបទាំងអស់មាន ៥៥ប្រកួតក្នុងដី និងនៅក្រៅដីចំនួន ៤៥ប្រកួត ។
នៅក្នុងការប្រកួតទាំងនោះ ក្រុមរបស់លោក Zidane រកបាន ៣៤២គ្រាប់ និងរបូតគ្រាប់បាល់ ១៤២គ្រាប់ផងដែរ។ មានតែលោក Miguel Munoz ប៉ុណ្ណោះដែលបានឈ្នះការប្រកួត LaLiga ច្រើនជាងគេក្នុងប្រវត្តិការដឹកនាំក្លឹបអធិរាជស ដែលមានរហូតដល់ ២៥៧ប្រកួត ។
គួរបញ្ជាក់ផងដែរថា អតីតខ្សែបម្រើក្រុម Real Madrid រូបនេះបានឈ្នះពានរង្វាន់ LaLiga Santander ២ ដងគឺនៅឆ្នាំ ២០១៦/១៧ និង ២០១៩/២០ ៕