ភ្នំពេញ ៖ កម្លាំងនគរបាលស្រុកសំបូរ បានសម្រេចបញ្ជូនខ្លួន គ្រូពេទ្យម្នាក់ ពាក់ព័ន្ធនឹងអំពើ មនុស្សឃាត ដោយអចេតនា មកកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីបន្តនីតិវិធី ។
យោងតាមស្នងការដ្ឋាន នគរបាលខេត្តក្រចេះ បានឱ្យដឹងថា ជនជាប់ចោទ ឈ្មោះ ផាត់ ពិទូរ្យ ជា បុគ្គលិកមណ្ឌលសុខភាពស្រុកសំបូរ និងមានបើកអាជីវកម្មព្យាបាលឯកជន នៅផ្ទះ របស់ខ្លួន ក្នុងស្រុកសំបូរ ត្រូវរងការប្តឹងចោទពីឪពុក ម្តាយ ទារកអាយុ ៣ ខែ ម្នាក់ ថា មិនទទួលខុសត្រូវលើ ការព្យាបាលបណ្តាល ឲ្យទារកស្លាប់កាលពីថ្ងៃ ទី ២៧ ខែកញ្ញា ។
លោកវរសេនីយ៍ឯក ប៊ុន ឈឿ ន អធិការនគរបាលស្រុកសំបូរ បានបញ្ជាក់ថា ជនជាប់ចោទជា គ្រូពេទ្យ ត្រូវបាននគរបាលស្រុក ធ្វើការឃាត់ខ្លួនភ្លាមៗ ទៅ តាមបញ្ជា លោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូង បន្ទាប់ពីនគរបាលទទួលបាន បណ្តឹងពីឪពុកម្តាយ របស់ទារករងគ្រោះ ៕


