D​a​n​i​e​l J​a​m​e​s អ​ត់​ចា​ប់​អា​រ​ម្ម​ណ៍​កុ​ង​ត្រា​ខ្ចី​ជើ​ង​ទៅ​ ​L​e​e​d​s U​n​i​t​e​​d ឡើ​យ

0

The Sky Sports នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធស្លាប Daniel James បានបញ្ជាក់ច្បាស់ហើយថា មិនមានបំណងក្នុងការចាកចេញពី Old Trafford ឡើយនៅរដូវកាលនេះ ទោះបីជាគាត់បានទទួលសំណើរពីក្លឹប Leeds United ។

ប្រភពដដែលបានអះអាងទៀតថា Man United ក៏សប្បាយចិត្តផងដែរ ប្រសិនបើកីឡាករចង់នៅបន្តលេងជាមួយនឹងក្លឹប ប៉ុន្តែបញ្ហាសំខាន់នោះគឺថាការបង្ហាញខ្លួនរបស់ James និងស្ថិតនៅក្នុងដែនកំណត់មួយខណៈដែលក្រុមរបស់លោក Solskjare ក៏កំពុងតែស្វែងរកខ្សែប្រយុទ្ធថែមផងនោះ។

គួរឲ្យដឹងដែរថា Leeds United ស្ទើរតែអាចទិញយកខ្សែប្រយុទ្ធវេលរូបនេះពី Swansea ទៅហើយកាលពីឆ្នាំ២០១៩ ប៉ុន្តែបញ្ចប់ទៅត្រឹម Giggs បានណែនាំឲ្យ Man City ចាយលុយទិញ James មកបាត់៕

ប្រែសម្រួល៖ ស៊ុនលី