តោ​ខៀ​វ​ដា​ក់​ K​e​p​a A​r​r​i​z​a​b​a​l​a​g​a ឲ្យ​លេ​ង​ខ្ចី​ជើ​ង

0

ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកភ្លើងខៀវសម្រាប់ការខ្ចីជើងអ្នកចាំទី Kepa Arrizabalaga បន្ទាប់ពីក្លឹបបាននាំយកអ្នកចាំទីសញ្ជាតិសេនេហ្គាល់ Edouard Mendy មកពីលីករបស់ប្រទេសបារាំង។ Frank Lampard បានចុះហត្ថលេខានាំយកអ្នកចាំទីថ្មីមួយនៅរដូវក្តៅនេះ ក្នុងទំហំទឹកប្រាក់ ២២លានផោនសម្រាប់ Mendy កាលពីថ្ងៃព្រហស្បតិ៍។

Kepa បានស៊ូទ្រាំនឹងពេលវេលាដ៏តានតឹងក្នុងរយៈពេល ១៨ ខែកន្លងមកនេះ ដែលធ្វើឱ្យមានកំហុសឆ្គងជាច្រើន ហើយជាថ្មីៗនេះបានបង្ករកំហុសម្តងទៀតដែលនាំឱ្យ Sadio Mane ស៊ុតបាល់បញ្ចូលទីក្នុងការបរាជ័យរបស់ពួកគេទល់នឹង Liverpool កាលពីចុងសប្តាហ៍មុន។

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានផ្ទេរមកពីក្លឹប Athletic Bilbao នាឆ្នាំ២០១៨ ក្នុងតម្លៃបំបែកកំណត់ត្រា ៧២លានផោន៕