Z​l​a​t​a​n I​b​r​a​h​i​m​o​v​i​c វិ​ជ្ជ​មា​ន​កូ​វី​ដ​១​៩

0

ក្លិប AC Milan បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាកីឡាករ Zlatan Ibrahimovic បានធ្វើតេស្តវិជ្ជមានកូវីដ១៩ មុនការប្រកួត ជាមួយនឹងក្រុម Bodo Glimt។

ក្លឹបបានជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ហើយកីឡាករត្រូវបានគេដាក់ឱ្យនៅផ្ទះដាច់ដោយឡែកពីគេ ហើយសមាជិកក្រុម និងបុគ្គលិកទាំងអស់បានធ្វើតេស្តអវិជ្ជមាន។

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះដែលនឹងឈានចូលវ័យ ៣៩ ឆ្នាំនៅខែក្រោយ ទើបតែបន្តកុងត្រាថ្មីជាមួយក្លិបនៅចុងខែសីហានេះ។ ខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់ជួយក្រុម AC Milan ដើម្បីទាមទារជ័យជម្នះបើករដូវកាលថ្មីនៃក្របខ័ណ្ឌ Serie A ផងដែរ៕​