M​o​u​r​i​n​h​o​៖ ខ្ញុំ​ជឿ​ជា​ក់​ថា​ Z​i​d​a​n​e ពិ​ត​ជា​ស​ប្បា​យ​ក្រោ​យ B​a​l​e ចា​ក​ចេ​ញ

0

នៅថ្ងៃនេះគ្រូបង្វឹកលោក Jose Mourinho បានធ្វើការលើកឡើងមួយថា លោកពិតជាមានអារម្មណ៍រីករាយខ្លាំងមែនទែន ដែលបានជោគជ័យនាំយកកីឡាករខ្សែប្រយុទ្ធ Gareth Bale ចេញពីក្លឹប Real Madrid ។

លើសពីនេះផងដែរគ្រូបង្វឹកប៉ទុយហ្គាល់រូបនេះ ក៏បានអះអាងដែរថាគ្រូបង្វឹកក្លឹប Real Madrid លោក Zidane ក៏មនក្តីរីករាយមិនតិចនោះដែរ ដែលអាចរកកន្លែងថ្មីឲ្យ Bale បានទោះបីជាកុងត្រាបច្ចុប្បន្នត្រឹមជាកីឡាករខ្ចីជើងក្តី។

គួររំលឹកដែរថា កីឡាករខ្សែប្រយុទ្ធវេលវ័យ៣១ឆ្នាំរូបនេះ ពិតជាលំបាកមែនទែនក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ ទោះបីជាទំរង់លេងរបស់គាត់ព្រមទាំងសុខភាពផង គ្មានបញ្ហាអ្វីទាំងអស់ ប៉ុន្តែគឺបានត្រឹមតែជាកីឡាករបម្រុងរហូតមក៕

ប្រែសម្រួល៖ Lee