The Telegraph នៅថ្ងៃនេះបានសរសេរថាក្លឹបបិសាចក្រហម Man United និង Porto គឺនៅមិនទាន់ឈានទៅដល់ការសម្រេចចិត្តណាមួយ ចំពោះកីឡាករខ្សែការពារស្លាប Alex Telles ឡើយខណៈដែលកីឡាករផ្ទាល់ គឺបានដាក់ចិត្តថានឹងមកចួលរួមជាមួយនឹង Old Trafford ទៅហើយក្តី។
តាមតម្លៃទីផ្សារបច្ចុប្បន្ន និងកុងត្រាដែលនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ របស់កីឡាករខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ គេជឿជាក់ថាគាត់អាចនឹងមានតម្លៃប្រមាណជា៣៧លានផោន ហើយមានន័យថាកីឡាករ អាចចាប់ផ្តើមចរចាជាមួយនឹងក្លឹបថ្មី ចាប់ពីខែមករាទៅហើយ។
អ្វីដែលយើងអាចមើលឃើញនៅពេលនេះគឺថាបិសាចក្រហម Man United ពិតជាមានស្ថានភាពស្ងប់ស្ងាត់មែនទែន នៅរដូវក្តៅនេះដោយអាចនាំយកបានតែកីឡាករ de Beek ម្នាក់គត់ហើយជាលទ្ធផលការប្រកួតបើកឆាករដូវកាលប៉ះនឹង Crystal Palace ក្លឹបបានចាញ់ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង១ក្នុងទឹកដីខ្លួនឯង៕
ប្រែសម្រួល៖ Lee