មកដល់ពេលនេះអ្នកចាំទី Kepa នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់គ្រូបង្វឹកក្លឹបលោក Frank Lampard ដដែល
ទោះបីជាកន្លងមកតែងតែរងការរិះគន់ ដោយសារបញ្ហាកំហុសជាច្រើនលើកច្រើនសាក្តី។
លោក Lampard នៅសប្តាហ៍នេះបានចេញមកធ្វើការអះអាង ការពារសមត្ថភាពរបស់កីឡាករអ្នកចាំទីរូបនេះសាជាថ្មី ហើយអះអាងថា
កីឡាករអេស្បាញរូបនេះ នឹងនៅតែមានឈ្មោះ នៅក្នុងបញ្ជីជម្រើស១១នាក់ដំបូងរបស់លោកដដែល នៅក្នុងការប្រកួតលើកក្រោយ។
រំលឹកដែរថាកីឡាករអ្នកចាំទីរូបនេះ តែងតែបានទទួលការរិះគន់ខ្លាំងៗ ពីសំណាក់អ្នកគាំទ្រ ចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Athletic Club កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃខ្លួនឯកទក្តកម្មក្លឹប ប្រមាណជា៧២លានផោន៕
ប្រែសម្រួល៖ Lee