ម្ចាស់ជើងឯកចាស់ La Liga ក្លឹបយក្ស Real Madrid បានបើករដូវកាលថ្មីយប់មិញនេះ បញ្ចប់លទ្ធផលទៅត្រឹម ០ស្មើជាមួយនឹងក្រុម Real Sociedad នៅឯទឹកដី Reale Arena។
ក្រុមរបស់លោក Zidane បានវិលត្រឡប់មកប្រកួតប្រជែងពានរង្វាន់ក្នុងស្រុកសាជាថ្មី ក្រោយបរាជ័យនៅព្រឹត្តិការណ៍ Champion League ដោយក្នុងនោះក្លឹបមិនបានចំណាយលុយ ទិញកីឡាករចំណូលថ្មីណាមួយរូបសោះ។
កីឡាករភាគច្រើនត្រូវបានកោះហៅពីកុងត្រាខ្ចីជើង ជាមួយនឹងក្លឹបផ្សេងមកវិញ ដែលរួមមានទាំងកីឡាករវ័យក្មេង Martin Odegaard ផងយប់មិញដែលស្ថិតនៅជម្រើសទី១របស់ក្រុម៕
ប្រែសម្រួល៖ Lee